Do Your Best

I look at a flower tree this morning and thinking of this…

Regardless of what is the condition of the soil, the tree grows it best with what it has. I don’t know the tree is satisfy with what it has or not, or it need more. But one good thing is the tree always do their best.

How many times in your life have you done a task with all your best? Most people do not know what level is their best, what is their real ability, and most of the time they don’t perform a task with all they can. People are easily to be dissatisfy and complain with their situation. People require enough supplies, equipments, resources, and even motivations to do a task. And when people have all they need/want, they don’t guarantee that the task will be completed with their best.

Are you working at a place that you can use your best ability?

នំបុ័ងមុខល្ង

Sesame Trianglesនំបុ័ងមុខល្ង គឺ​ជា​មុខ​ម្ហូបដែល​ខ្ញុំទើបនឹង​រៀន​ធ្វើ​ជា​លើក​ដំ​បូង​ តាម​រយៈ​សៀវភៅ​មួយ​ក្បាល​មាន​ឈ្មោះថា Menus From The World សរសេរដោយ​អ្នក​ស្រី Arushi Mahajan គាត់​ជា​អ្នក​ជំ​នាញ​ខាង​ម្ហូប​អាហារ​ជន​ជាតិ​ឥណ្ឌា។ នេះ​ជា​មុខ​ម្ហូប​គ្មាន​សាច់ គេ​ញាំវាជា​មុខ​ម្ហូប​បើក​ឆាក​ (starter) មុន​នឹងពិសាម្ហូបមាន​សាច់​ផ្សេងៗ​ទៀត។ វាមាន​ឈ្មោះ​ជា​ភាសារ​អង់​គ្លេស​ថា Sesame Triangles។​ ខ្ញុំបាន​ធ្វើ​វា​សំរាប់​ញាំ​ជា​នំកាលពី​ថ្ងៃ​ម្សិល​មិញ​នេះ អ្នក​គ្រប់​គ្នាចូលចិត្ត​វា ដូច្នេះ​ខ្ញុំ​ចាត់​ទុក​ថា​នេះ​ជា​ជោគ​ជ័យ​របស់​ខ្ញុំ​ ដែល​រៀន​ធ្វើ​ម្ហូប​លើក​ដំបូង​ក៏​ត្រូវ​បាន​សរសើរ​ថា​ឆ្ងាញ់។ អញ្ចឹង​ខ្ញុំ​ចង់​ចែក​រំ​លែក​វា​ទៅ​អ្នក ប្រសិន​បើ​ចាប់​អារម្មណ៍​ អាច​សាក​ល្បង​ធ្វើ​បាន​។

គ្រឿង​ផ្សំសំរាប់មនុស្ស ៤​ នាក់ៈ

  • នំបុ័ងបន្ទះ ៤​ បន្ទះ កាត់​យក​ចាយ​វា​ចេញ
  • ល្ង ២ ស្លាបព្រាបាយ
  • ប្រេង​សំរាប់​ចៀន
  • ខ្ញី ១ ស្លាបព្រា​បាយ ខ្ទឹម​ស ១ ស្លាប​ព្រា​បាយ ចិញ្ច្រាំ​វា
  • បន្លែៈ ការ៉ុត ដំឡូងបារាំង ផ្សិត​​ ខ្ទឹម​បារាំង​ (អ្នកអាច​ជ្រើស​បន្លែអ្វី​ក៏​បានតាម​ចូល​ចិត្ត)។ បន្លែ​ទាំង​នេះ​ ចិត​វា​ជា​សរសៃរ​ រួច​ចិញ្ច្រាំ​ទៅ​ជា​ដុំ​តូច​ៗ។ ពេល​ចិញ្ច្រាំ​រួច​បន្លែ​ទាំង​នេះ​មាន​ប្រហែល​មួយ​កែវ​តូច។
  • ទឹក​ប៉េង​ប៉ោះ​ដប ស្មើ​នឹង​ ១/៤ នៃ​បន្លែ
  • ម្រេច ម្សៅ​មេ្ទស (ប្រសិន​បើ​ចូល​ចិត្ត​ហិរ)
  • ទឹក​ស៊ីអ៊ីវ
  • ម្សៅ​បំពង​ ៣ ស្លាបព្រា​បាយ

វិធីចំអិន

  • ដាក់​ប្រេង​ឆា ២ ស្លាបព្រាបាយ​ចូល​ក្នុង​ខ្ទះក្តៅ រួច​ដាក់​ខ្ញី​និង​ខ្ទឹម​សចូល ឆា​វា​បន្តិច
  • ដាក់​បន្លែ​​ចូល ឆាវា​ប្រមាណ​មួយ​នាទី ដាក់​ទឹក​ប៉េង​ប៉ោះ​ ម្រិច​ ម្សៅ​ម្ទេស ទឹក​ស៊ី​អ៊ីវ ឆាវា ១​នាទី​ទៀត លើក​ចុះ​ពី​ចង្រ្កាន ទុក​អោយ​ត្រ​ជាក់
  • កូរម្សៅ​បំ​ពង​ជាមួយ​នឹង​ទឹកបន្តិច ធ្វើ​យ៉ាង​ណា​អោយ​ម្សៅ​នៅ​ខាប់
  • យកបន្លែ​ដែល​ឆា​រួច​លាប​លើ​នំ​បុ័ង ធ្វើ​អោយ​វា​រាប​ស្មើ បន្ទាប់​មក​លាប​ម្សៅ​បំ​ពង​ពី​លើ​ រួច​រោយ​ល្ង​ពី​លើ​ទៀត
  • ដាក់​នំ​បុ័ង​ចូល​ទៅ​ក្នុង​ខ្ទះ​ដែល​មាន​ប្រេង​ច្រើន​ល្មម​លិច​នំ​បុ័ង​ ចៀន​វា​ដោយ​ដាក់​មុខ​ល្ង​ចុះ​ក្រោម​មុន​ រួច​ទើប​ត្រ​លប់​ទៅ​ម្ខាង​ទៀត​។ ចៀន​វា​រហូត​លើង​ពណ៌​លឿង​ល្អ ប៉ុនែ្ត​ប្រ​យ័ត្ន​ខ្លោច។
  • កាត់​នំបុ័ង​ដែល​ចៀន​រួច​ជា​ដុំ​មាន​រាង​ត្រីកោណ ឬ​រាង​ផ្សេង​តាម​ចូល​ចិត្ត។ ប្រសិន​បើ​មាន​ជាយ​ខ្លោច​ត្រូវ​កាត់​វា​ចេញ។​ ពេល​កាត់​ប្រើ​កាំ​បិត​ស្តើង​ មុត ទើប​មិន​ធ្វើ​អោយ​នំ​បែក។
  • ពិសារ​ទាន់​នៅ ក្តៅ

ខ្លែងខ្មែរ

ប្រពៃណីនៃការបង្ហោះ​ខ្លែង​ត្រូវ​បាន​ដូន​តា​យើង​ធ្វើ​ឡើង​តាំងពី​​ ៤០០​ ឆ្នាំ​មុន​គ្រឹសសករាជ​មក​ម្លេះ។​ ការ​បង្ហោះ​ខ្លែង​ត្រូវ​បាន​ដូន​តា​យើង​ធ្វើ​ឡើង​នៅ​ចុង​រដូវ​វស្សា​ឈាន​ចូល​រដូវ​ប្រាំង គឺនៅ​ពេល​គេ​ប្រារព្វ​ពិធី​បុណ្យ​អុំទូក។

លោក​ រឿន សារិត ប្រធាន​សារៈមន្ទីរ​ខ្លែង​ខ្មែរ​​បាន​​អោយ​ដឹង​​​អំ​ពី​ប្រវត្តិខ្លែង​​ខ្មែរ​ថាៈ

អ្នក​ស្រុក​ចូល​ចិត្ត​លេង​បង្ហោះ​ខ្លែង​ដើម្បី​ការ​សប្បាយ​​បន្ទាប់​ពី​ប្រ​មូល​ភោគ​ផល​រួច និង​ដើម្បី​សំដែង​ការ​ដឹង​គុណ​ដល់​ព្រះ​ពាយ​ដែល​បាន​ផ្ដល់​ភ្លៀង​គ្រប់​គ្រាន់​សំរាប់​ធ្វើ​ស្រែ​ចំការ​។ នៅ​ពេល​បង្ហោះ​ខ្លែង​ម្តងៗ ប្រជា​កសិករ​តែង​តែ​បួងសួង​សុំ​ធាតុ​អាកាស​អំណោយ​ផល​និង​សុំទទួល​បាន​ទិន្នផល​​ខ្ពស់។

ចាប់​ពី​ខែ​កញ្ញាដល់​ខែ​មិនា គឺ​ជា​រយៈពេល​ដែល​ប្រជាជន​បង្ហោះ​ខ្លែង។ ព្រោះ​ថា​ក្នុង​រយៈពេល​នេះ វាល​ស្រែ​នៅ​សល់​តែ​គល់​ជញ្រ្ជាំង ដែល​ងាយ​ស្រួល​ក្នុង​ការ​រត់​បង្ហោះ។

ខ្លែងខ្មែរ​មាន​ជាង​ ២០​ ប្រ​ភេទ​ឯ​ណោះ។​ “ខ្លែងឯក” ទទួល​បាន​ការ​និយម​ចូល​ចិត្ត​ជាង​គេ​។ វា​មាន​ឈ្មោះ​មួយ​ទៀត​គឺ “ខ្លែង​ភ្នង” ដោយ​សារ​ខ្លែង​នេះ​មាន​ដើម​កំ​ណើត​ពី​ពួក​ជន​ជាតិ​ភាគ​តិច។​ ទ្រ​នុង​របស់​ខ្លែង​ឯក​មាន​ទ្រុង​ទ្រាយ​ដូច​អង្រឹង វា​អាច​បញ្ចេញ​សំ​លេង​យ៉ាង​ពិ​រោះ​រណ្តំ​នៅ​ពេល​វា​ហោះ​ទៅ​ប៉ះ​នឹង​ខ្យល់​។​ ជា​ពី​សេស​ ខ្លែង​ឯក​ធ្វើ​ឡើង​ពី “ឯក” ដែល​ជា​ឧបករណ៍​តន្រ្តី​ខ្មែរ​មួយ​ប្រ​ភេទ អាច​បញ្ចេញ​សំ​លេង​បាន​ច្រើន​ប្រភេទ។ ត្រង់​នេះ​ហើយ​ ដែល​វា​បញ្ជាក់​អំ ពី​អត្តសញ្ញាណ​របស់​ខ្មែរ ដោយ​គ្មាន​នរណា​អាច​បន្លំ​បាន។​ ខ្លែង​ឯក​គឺ​ជា​និមិត្ត​សញ្ញាមាតា​​ជាតិ​ និង​អ្នក​ដឹក​នាំ​របស់​ប្រ​ទេស​នៅ​ក្នុង​បរិបទ​របស់​ប្រ​ទេស​កម្ពុជា។

ពិធីបង្ហោះ​ខ្លែង​នៅ​សម័យ​ស្តេច​អង្គ​ឌួង

នៅ​សម័យ​ស្តេច​អង្គ​ឌួង ពិធី​បង្ហោះ​ខ្លែង​តំរូវ​អោយ​និមន្ត​ព្រះ​សង្ឃ​សូត្រ​ជញ្យ័ន​ន្តោ ដើម្បី​ជួយ​ថែ​រក្សា​ការ​ពារ​ដល់​រោង​ពិធី​ទាំង​ប្រាំ ដែល​ជា​ទី​កន្លែង​ដាក់​តាំង​ខ្លែង។​ ពិធីនេះ​​ប្រារព្វឡើង​នៅ​ចន្លោះ​ថ្ងៃ​ពេញ​បរមី ពី​ថ្ងៃ​ទី​១២ ដល់​ ១៥។ ពិធី​នេះ​រៀប​ចំ​ឡើង​ដើម្បី​ឧទ្ទិស​ដល់​ព្រះ​ចុល្លា​មុន្នីចេតីយ៍ បួងសួង​សុំ​អោយ​មាន​ធាតុ​អាកាស​ល្អ និង​ប្រ​មូល​ផល​បាន​ច្រើន។​ បន្ទាប់​ពី​ការ​សោយ​ទី​វង្គត់​របស់​​ស្តេច​អង្គឌួង ពិធី​នេះ​បាន​ក្លាយ​ទៅ​ជា​ការ​បង្ហោះ​ខ្លែង​លេង​សាមញ្ញ​របស់​អ្នក​ស្រុក។

ប្រភេទ​ខ្លែង​ផ្សេង​ទៀត​ដែល​ក្មេង​ៗ​និយម​លេង​មាន​ដូច​ជាៈ ខ្លែង​គោម ខ្លែង​កាដុង ខ្លែង​កាទោង ខ្លែង​ហោបៅ ខ្លែង​ហាឡូ ។ល។ ខ្លែង​ទាំង​នេះ​ងាយ​ស្រួល​ធ្វើ ដែល​ក្មេង​ៗ​​អាច​ធ្វើ​ខ្លួន​ឯង​បាន។ ប៉ុន្តែ ប្រ​ភេទ​ខ្លែង​ទាំង​នេះ​ត្រូវ​បាន​បាត់​បង់​នៅ​សម័យ​ប៉ុល​ពត។

នា​ឆ្នាំ​ ១៩៩៤ ពិធី​បង្ហោះ​ខ្លែង​ត្រូវ​បាន​គេ​ប្រារព្វ​ធ្វើ​ឡើង​វិញ​នៅ​ទី​ក្រុង​ភ្នំ​ពេញ​។​ ចាប់​តាំង​ពី​ពេល​នោះ​មក​ គេ​ក៏​ប្រារព្វ​ធ្វើ​ជា​រាង​រាល់​ឆ្នាំ។

កាល​ពី​ថ្ងៃ​ទី ២៧ ខែកញ្ញា ឆ្នាំ​ ២០០៣ សារៈមន្ទីរ​ខ្លែង​ខ្មែរ​​ត្រូវ​បាន​បង្កើត​ឡើង​ ដោយ​មាន​ដាក់​តាំង​ពិពណ៌​ខ្លែង​ខ្មែរ​គ្រប់​ប្រ​ភេទ​នៅ​ឯ​មជ្ឈមណ្ឌវប្បធម៍​ជាតិ​ ក្នុង​គោល​បំណង​ថែ​រក្សា​នូវ​ប្រ​ភេទ​ខ្លែង​ដែល​ជា​ប្រ​ពៃ​ណី​ខ្មែរ​បាន​បន្សល់​ទុក​ពី​ដូន​តា អោយ​នៅ​គង់វង្ស និង​ដើម្បី​បង្ហាញ​ដល់​កូន​ខ្មែរ​ជំ​នាន់​ក្រោយ​បាន​ស្គាល់​ខ្លែង​ខ្មែរ​ដែល​ជា​អត្ត​សញា្ញណ​ជាតិ​មួយ​ផង​ដែរ។

នៅ​សារៈមន្ទីរ​នេះ​ផង​ដែរ​ មាន​តំកល់​ឯកសា​រ​អំពី​ប្រវត្តិ​ខ្លែង​ខ្មែរ របៀប​ធ្វើ​ខ្លែង​ជា​ដើម​ ដើម្បី​ទុក​អោយ​និស្សិត​និង​ជន​បរទេស​ចុះ​សិក្សា​ស្រាវ​ជ្រាវ។

ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩៤​​ មក ខ្លែង​ឯក​ខ្មែរ​បាន​ចូល​រួម​ប្រកួត​នៅ​ក្នុង​ពិធី​បង្ហោះ​ខ្លែង​ជា​លក្ខណៈ​អន្តរជាតិ​ចំនួន​ ១៨ ដង នៅ​បណ្តា​ប្រ​ទេស​​ដូច​ជាៈ បារាំង អីតាលី អង់​គេ្លស ឥណ្ឌា ឥណ្ឌូនេស៊ី មាឡេស៊ី វៀតណាម និង​ចិន។

អត្ថបទ​ដក់​ស្រង់​ពី Cambodia the Life ឆ្នាំទី១ លេខ​៣

ប្រដាល់សេរីខ្មែរ

ប្រដាល់សេរីខ្មែរ​គឺ​ជា​ល្បែង​មួយ​ដ៏​គ្រោះ​ថ្នាក់​បំ​ផុត ហើយ​ក៏​ជា​ល្បែង​ដែល​មាន​ប្រ​ជា​ប្រិយ​ភាព​សំ​រាប់​បុរស​ៗ។

នៅ​តាម​ជនបទ​ ប្រជាជន​យើង​អាច​ទស្សនា​ការ​ប្រកួត​នេះ​បាន​នៅ​ពេល​មាន​ការ​រៀប​ចំ​ពិ​ធី​បុណ្យ​ប្រពៃ​ណី​ផ្េសងៗ​។​ ក្រៅ​ពី​នេះ​ គេ​អាច​ទស្សនា​តាម​ទូរទស្សន៍​នៅ​រាល់​ចុង​សប្ដាហ៍ ព្រោះ​ថា​តែង​តែ​មាន​ការ​ប្រ​កួត​មិន​ខាន។​ ប្រជា​ជន​នៅ​ទី​ក្រុង​ភ្នំ​ពេញ អាច​ទៅ​ទស្សនា​ផ្ទាល់​នៅ​សៃ​វៀន​ប្រ​កួត​តែ​ម្ដង​។

តើ​អ្នក​ចង់​ដឹង​ទេ​ថា​ ការ​ប្រ​កួត​ប្រដាល់​សេ​រី​ពី​បុរាណ​ប្រ​ព្រឹត្ត​ទៅ​ដោយ​របៀប​ណា?

លោក​ឈិត សារិន ដែល​ជា​គ្រូ​បង្ហាត់​ក្បាច់​គុណ​បុរាណ​ខ្មែរ​នា​ពេល​បច្ចុប្បន្នបាន​រៀប​រាប់​ថាៈ

  • ប្រដាល់​សេ​រី​គឺ​ជា​ល្បែង​មាន​គ្រោះ​ថាក់​បំ​ផុត ហើយ​ពី​មុន​គេ​ប្រ​ដាល់​ប្តូរ​ជី​វិត​ទៀត​ផង។ ប៉ុនែ្ត​ សព្វ​ថ្ងៃ​នេះ​ យើង​បាន​បោះ​បង់​ការ​ប្រ​កួត​បែប​នេះ​ហើយ។ នៅ​ពេល​យើង​ឃើញ​គូរ​ប្រកួត​ណាមួយ​មាន​កម្លាំង​ចុះ​ខ្សោយ ទំនង​ជា​មិន​អាច​ប្រកួត​ទៀត​បាន យើង​នឹង​បពា្ឈប់​គេ​ភ្លាម។
  • កាល​ពី​អតីតកាល គណៈកម្មាការ​រៀប​ចំ​ការ​ប្រកួត​​ មាន​ត្រៀមទុក​នូវ​ក្តារ​មឈូស​ មាន​រៀបចំ​បា​ឡុង​និង​មាន​លោក​អាចារ្យ​ទៀត​ផង​ ដើម្បី​ត្រៀម​ទុក​សំ​រាប់​អ្នក​ណា​ដែល​ប្រ​កួត​ចាញ់​ហើយ​ស្លាប់​ តែ​មិន​មាន​ន័យ​ថា​រាល់​ការ​ប្រ​កួត​សុទ្ធ​តែ​មាន​អ្នក​ស្លាប់​នោះ​ទេ។
  • អ្នក​ប្រដាល់​ជំ​នាន់​មុន​មិន​ពាក់​ស្រោម​ដៃ​ដូច​ឥឡូវ​នេះ​ទេ​ គឺ​គ្រាន់​តែ​យក​អំ បោះ​រុំ​តែ​ម្រាម​បី​ប៉ុណ្ណោះ គឺ ចង្អុល​ដៃ ម្រាម​កណ្តាល​និង​ដៃ​នាង។ គេ​រុំ​វា​ដើម្បី​ងាយ​ស្រួល​វាយ​ និង​ដើម្បី​ការ​ពារ​ការ​ភ្លាត់​ផង​ដែរ។ ក្រៅ​ពីរុំ​ហើយ​ គេ​ចាក់​ទឹក​ចូល​ និង​បណ្តក់​ទាន​ចូល​ ដើម្បី​ងាយ​វាយ​ និង​ឆាប់​ធ្វើ​អោយ​គូរ​ប្រ​កួត​ងាយ​បែប​ឈាម​ទៀត​ផង។
  • មុនពេលប្រកួតៈ មុន​នឹង​ឡើង​ប្រ​កួត​លើ​សៃ​វៀន​ គឺ​ពួក​គេ​តែង​សូត្រ​អាគម​គាថា ហើយ​អ្នក​ខ្ធ្វើការ​ប្រោះ​ទឹក​ដាក់​ដៃ និង​អ្នក​ខ្លះ​ទៀត​ បៀម​របស់​ផ្សេង​ៗ ដែល​គេ​ចាត់​ទុក​ថា​មាន​សំ​ណាង។ គេ​ជឿថា​ធ្វើ​បែប​នេះ ដើម្បី​អោយ​ដៃ​របស់​គេ​មាន​ទំ​ងន់​ធ្ងន់​ និង​ដើម្បី​បង្កា​កុំ​អោយ​ឈឺ​នៅ​ពេល​គូរ​ប្រកួត​វាយ​ចំ។​ អ្នក​ប្រដាល់​ទាំង​ឡាយ​តម្រូវ​អោយ​មាន​ការ​រំលឹក​គុណ​គ្រូ ប្រមូល​អារម្មណ៍​អោយ​មូល គិត​នឹកគុណ​ទៅ​ដល់​ដំបូន្មាន​គ្រូ​បង្ហាត់ បន្ទាប់​មក​កំ​ដៅ​សាច់​ដុំ។
  • រយៈពេលប្រកួតៈ​ ការប្រ​កួត​មាន​ចំនួន​ប្រាំ​ទឹក​ដូច​ពេល​បច្ចុប្បន្ន​ដែរ។​ គ្រាន់​តែ​សព្វ​ថ្ងៃ​នេះ​គេ​គោះ​ជួង​ជា​សញ្ញា​បពា្ចប់​ទឹក​និមួយៗ។ កាល​ពី​មុន​គេ​អុជ​ធូប​ ហើយ​អោយ​តែ​ដល់​ចំនុច​ដែល​គេ​បាន​ក្រិត​ គឺ​ជា​ពេល​គេ​ឈប់​សំរាក​អោយ​ទឹក​។ ការសំរាក​ម្តង​ៗ​មាន​ពីរ​នាទី ការ​ប្រកួត​វិញ​មាន​បី​នាទី។ កាល​ពី​មុន​គេ​កំ​ណត់​រយៈ​ពេល​ប្រកួត​លើ​ធូប​តាម​ទទឹង​ម្រាម​មេ​ដៃ ហៅ​ថា​​”ធ្នាប់”។ ធូប​មួយ​ដើម​ត្រូវ​បាន​ក្រិត​ជា​ ១២ ធ្នាប់ គឺ​មាន​រយៈពេល​មួយ​ម៉ោង​កន្លះ។ ធូប​ត្រូវ​អុជ​នៅ​កន្លែង​ស្ងាត់ គ្មានខ្យល់​ចេញ​ចូល។
  • ទំងន់​គូរ​ប្រ​កួតៈ គូរ​ប្រកួត​មិន​ចាំ​បាច់​មាន​ទំងន់​ស្មើ​គ្នា​ទេ គឺ​វា​អាស្រ័យ​ទៅ​លើ​ភាគី​ម្ខាង​ទៀត ថា​តើ​ហ៊ាន​ប្រកួត​ឬមិន​ហ៊ាន។
  • ការអោយ​ពន្ទុៈ ក្នុង​ពេល​ប្រ​កួត​គេ​មិន​អនុញ្ញាតិ​អោយ​វាយ​តប់​គ្នា​ផ្ដេស​ផ្ដាស់ ឬ​ក៏​ចាប់​បោក​គ្នា​នោះ​ឡើយ។ ពួក​គេ​ទទួល​បាន​ពន្ទុ នៅ​ពេល​ណា​គេ​វាយ​ចំ​ពេញ​ទំ​ហឹង​ទៅ​លើ​គូរ​ប្រកួត។ ចំនុច​គោល​ដៅ​គឺ​ផ្ទៃ​មុខ​និង​ពោះ។

អត្ថបទ​ដក់​ស្រង់​ពី Cambodia the Life ឆ្នាំទី១ លេខ​៣

អាហារដែលមានជាតិ​អាកាលីន

  • បន្លែ​ដែល​មាន​ជាតិ​អាកាលីន​ច្រើនៈ ផ្កាខាត់ណាបៃតង (broccoli) ត្រសក់ ស្ពៃគ្រប់​ប្រភេទ វាន់ស៊ុយ និងបន្លែសមុទ្រ។
  • បន្លែដែលមាន​ជាតិ​អាកា​លីន​មធ្យមៈ ផ្លែបឺរ មើមឈាម ម្ទេសប្លោក ខាត់ណា ស្ពៃក្តោប វាន់ស៊ុយដើម​ធំ ខ្ទឹមស ខ្ញី សណ្ដែកខៀវ សាឡាដគ្រប់​ប្រ​ភេទ ស្ពៃ​ខ្មៅ ពោតបារាំង ប៉េងប៉ោះ ត្រាប់ ឆាយថាវ។
  • បន្លែដែលមានអាកាលីនតិចៈ ការ៉ុត ផ្កាខាត់ណាពណ៌ស ស្លឹកខ្ទឹមធំៗ។
  • គ្រាប់ធញ្ញជាតិដែលមាន​អាកាលីន​ច្រើនៈ គ្រាប់​ល្ពៅ (ពេលស្លល្ពៅ​គួរស្លទំាង គ្រាប់ ប៉ុន្ែតបើចង់​លីញវិញ​កុំ​ដាក់​អំ​បិល​ ព្រោះអំបិល​ជា​អាស៊ីដ)។

បរិភោគអាហារ​ដែល​មាន​ជាតិ​អាកាលីន​កាន់​តែ​ច្រើន​កាន់​តែល្អ។ បរិភោគ​អាហារ​ដែល​មាន​ជាតិ អាស៊ីដ​កាន់​តែ​ច្រើន​កាន់​តែ​មាន​គ្រោះថា្នក់​ចំ​ពោះ​សុខ​ភាព។​

បន្លែ​ផ្លែ​ឈើ​ដែល​មាន​ពណ៌​បៃតង តែង​តែមាន​ជាតិ​អាកាលីន​ច្រើន។ បរិភោគ​បន្លែ​ស្រស់ ផ្លែឈើ​ស្រស់ ប្រ​សើរ​ជាង​បន្លែ​ចំ​អិន បន្លែ​កំប៉ុង ឬដំណាប់​ផ្លែឈើ។​ អាហារដែល​ផ្អាប់​ទុក​រយៈ​ពេល​យូរ  ដូច​ជា ប្រហុក ជ្រក់ ត្រី​ងៀត ដំណាប់ ជាដើម មាន​ជាតិ​អាស៊ីដ​ច្រើន​ណាស់ ដូចនេះ​គួរ​ជៀស​វាង​បរិភោគ​អាហារទាំងនេះ។ អាហារកែច្នៃ ដូចជា នំធុង (biscuit) ភេសជ្ជៈ មីកញ្ចប់ ចាហ៊ួយ នំកញ្ចប់​ សុទ្ធតែ​មាន​ជាតិ​អាស៊ីដ​ច្រើន​ណាស់​។

រៀបចំអាហារប្រចាំថ្ងៃរបស់​អ្នក​អោយ​មាន​ អាកាលីន ៨០% និង​អាស៊ីដ ២០% ដើម្បី​សុខភាព​ល្អ។ 

អាហារដែលមានជាតិអាស៊ីដ

  • អាហារមានជាតិ​អាស៊ីដ​តិចៈ​ ទឹកដោះគោ ទឹកសណ្ដែកសៀង ទឹកបាយ
  • សាច់សត្វដែល​មាន​ជាតិ​អាស៊ីដ​មធ្យមៈ ត្រីទន្លេ ត្រីបឹង ត្រីស្រែ
  • សាច់សត្វដែលមាន​ជាតិ​អាស៊ីដ​ច្រើនៈ សាច់គោ សាច់​ជ្រូក​ សាច់​មាន់សាច់ទា ស៊ុត ត្រីចិញ្ចឹម គ្រឿងសមុទ្រ សាច់គ្រឿងក្នុង សាច់​បសុបក្សី សាច់​ក្តាន់ រមាស។
  • គ្រាប់ធញ្ញជាតិ ដែល​មាន​ជាតិ​អាស៊ីដ​មធ្យមៈ បាយ ស្រូវសាឡី ស្រូវរ៉ៃ
  • គ្រាប់ធញ្ញជាតិដែលមាន​ជាតិ​អាស៊ីដ​ច្រើនៈ​ ពោត
  • បន្លែដែលមានជាតិ​អាស៊ីដ​ច្រើនៈ ផ្សិត
  • ផ្លែឈើ​ដែល​មាន​ជាតិ​អាស៊ីដ​មធ្យមៈ ប៉ោម ចេក ល្វា ទំពាំងបាយជូរ ស្វាយ ក្រូច​ពោធិសាត់ ល្ហុង ទំលាប់ ម្នាស់ ក្រូច​ឃ្វិត ឪឡឹក។
  • ផែ្លឈើ​ដែល​មាន​ជាតិ​អាស៊ីដ​ច្រើនៈ ដំណាប់​ផ្លែ​ឈើ​គ្រប់​ប្រ​ភេទ
  • គ្រឿងទេស​ដែល​មាន​ជាតិ​អាស៊ីដច្រើនៈ ទឹកត្រី ទឹកខ្មេះ ស្ករស ស្ករអំពៅ ទឹកឃ្មុំ បឺរ ប្រេងពោត ប្រេងបន្លែ។

រោគសញ្ញាលើសជាតិអាស៊ីដ

តើរោគសញ្ញា​អ្វី​ខ្លះ​ដែល​អាច​អោយ​អ្នក​ដឹង​ថា ខ្លួន​អ្នកលើស​ជាតិ​អាស៊ីដ?

ប្រសិន​បើ​ខ្លួន​អ្នក​លើស​ជាតិ​អាស៊ីដ អ្នក​នឹង​មាន​ជំ​ងឺ ឬ​អាការៈ​ដូច​ខាង​ក្រោមៈ

  • មិនមានកម្លាំងគ្រប់គ្រាន់ ឬអស់កម្លាំង​ជា​ប្រចាំ
  • មាន​ស្លេស​ច្រើន
  • រោគ​ស្លាក​ឈាម​នៅ​ច្រ​មុះ
  • ផ្ដាសាយ​ជា​ប្រចាំ​ និងងាយ​ឆ្លង​ជំងឺ​នេះ
  • មាន​អាការៈ​ឆាប់​ភ័យ​ខ្លាច មាន​អារមណ៏​តាន​តឹង​ ឆាប់​ខឹង ឆាប់បារម្ភ ឆាប់​រំ​ភើប
  • ក្រចក​រឹង​ស្រួយ ងាយបាក់​ សក់​ស្ងួត ស្បែក​ស្ងួត
  • កើត​ដុំ​ពក​លើ​ខ្លួន ដូចជា​លើ​សុ​ដន់​ជា​ដើម
  • ឈឺ​ក្បាល​ជា​ប្រ​ចាំ
  • ឈឺ​សន្លាក់​ឆ្អឹង​ឈឺ​សាច់​ដុំ
  • រោគ​រលាក​សរសៃ​ប្រសាទ
  • កើត​បន្ទាល​ត្រ​អាក
  • ក្តាម​កាច់​ជើង រមួល​ក្រ​ពើ
  • រោគ​រលាត​ក្រ​ពះ​ និងជំងឺ​ចាក​ច្រាស

គេ​អាច​ពិនិត្យ​មើល​ជាតិ​អាកាលីន និង​អាស៊ីដ​តាមរយៈ ឈាម ទឹកនោម និង​ទឹក​មាត់។ នៅ​បរទេស​គេ​មាន​ឧបករណ៏​សំ​រាប់​អោយ​ជន​ទូ​ទៅ​ពិនិត្យ​មើល​ដោយ​ខ្លួន​ឯង​បាន តាម​រយៈ​ទឹក​មាត់​ ដោយ​ប្រើ​ក្រដាស​ពណ៌​ជ្រលក់​ចូល​ទឹក​មាត់ ស្រ​ដៀង​ទៅ​នឹង​ឧបករណ៏​ពិនិត្យ​មើល​ការ​មាន​ផ្ទៃ​ពោះ។

របបអាហារ​ដែល​មាន​តុល្យភាព​ល្អ គឺ​រួម​មាន​អាកាលីន ៧៥%​ ទៅ ៨០% និង​អាស៊ីដពី ២០%​ ទៅ ២៥%។ ប្រសិន​បើ អ្នក​មាន​អាការៈណាមួយ​ដូច​ខាង​លើ អ្នក​ត្រូវ​បរិភោគ​អាហារ​អាកាលីន​អោយ​បាន​ច្រើន​បំផុត ដើម្បី​បញ្ចុះ​អាស៊ីដ​អោយ​មក​នៅ​ត្រឹម​កំរិត​ ២០%​ ទៅ ២៥% វិញ។​