I look at a flower tree this morning and thinking of this…
Regardless of what is the condition of the soil, the tree grows it best with what it has. I don’t know the tree is satisfy with what it has or not, or it need more. But one good thing is the tree always do their best.
How many times in your life have you done a task with all your best? Most people do not know what level is their best, what is their real ability, and most of the time they don’t perform a task with all they can. People are easily to be dissatisfy and complain with their situation. People require enough supplies, equipments, resources, and even motivations to do a task. And when people have all they need/want, they don’t guarantee that the task will be completed with their best.
Are you working at a place that you can use your best ability?
ចំណាត់ក្រុម ៖ Ponder
ខែ មករា 14, 2008 · 9 វិចារ
នំបុ័ងមុខល្ង គឺជាមុខម្ហូបដែលខ្ញុំទើបនឹងរៀនធ្វើជាលើកដំបូង តាមរយៈសៀវភៅមួយក្បាលមានឈ្មោះថា Menus From The World សរសេរដោយអ្នកស្រី Arushi Mahajan គាត់ជាអ្នកជំនាញខាងម្ហូបអាហារជនជាតិឥណ្ឌា។ នេះជាមុខម្ហូបគ្មានសាច់ គេញាំវាជាមុខម្ហូបបើកឆាក (starter) មុននឹងពិសាម្ហូបមានសាច់ផ្សេងៗទៀត។ វាមានឈ្មោះជាភាសារអង់គ្លេសថា Sesame Triangles។ ខ្ញុំបានធ្វើវាសំរាប់ញាំជានំកាលពីថ្ងៃម្សិលមិញនេះ អ្នកគ្រប់គ្នាចូលចិត្តវា ដូច្នេះខ្ញុំចាត់ទុកថានេះជាជោគជ័យរបស់ខ្ញុំ ដែលរៀនធ្វើម្ហូបលើកដំបូងក៏ត្រូវបានសរសើរថាឆ្ងាញ់។ អញ្ចឹងខ្ញុំចង់ចែករំលែកវាទៅអ្នក ប្រសិនបើចាប់អារម្មណ៍ អាចសាកល្បងធ្វើបាន។
គ្រឿងផ្សំសំរាប់មនុស្ស ៤ នាក់ៈ
- នំបុ័ងបន្ទះ ៤ បន្ទះ កាត់យកចាយវាចេញ
- ល្ង ២ ស្លាបព្រាបាយ
- ប្រេងសំរាប់ចៀន
- ខ្ញី ១ ស្លាបព្រាបាយ ខ្ទឹមស ១ ស្លាបព្រាបាយ ចិញ្ច្រាំវា
- បន្លែៈ ការ៉ុត ដំឡូងបារាំង ផ្សិត ខ្ទឹមបារាំង (អ្នកអាចជ្រើសបន្លែអ្វីក៏បានតាមចូលចិត្ត)។ បន្លែទាំងនេះ ចិតវាជាសរសៃរ រួចចិញ្ច្រាំទៅជាដុំតូចៗ។ ពេលចិញ្ច្រាំរួចបន្លែទាំងនេះមានប្រហែលមួយកែវតូច។
- ទឹកប៉េងប៉ោះដប ស្មើនឹង ១/៤ នៃបន្លែ
- ម្រេច ម្សៅមេ្ទស (ប្រសិនបើចូលចិត្តហិរ)
- ទឹកស៊ីអ៊ីវ
- ម្សៅបំពង ៣ ស្លាបព្រាបាយ
វិធីចំអិន
- ដាក់ប្រេងឆា ២ ស្លាបព្រាបាយចូលក្នុងខ្ទះក្តៅ រួចដាក់ខ្ញីនិងខ្ទឹមសចូល ឆាវាបន្តិច
- ដាក់បន្លែចូល ឆាវាប្រមាណមួយនាទី ដាក់ទឹកប៉េងប៉ោះ ម្រិច ម្សៅម្ទេស ទឹកស៊ីអ៊ីវ ឆាវា ១នាទីទៀត លើកចុះពីចង្រ្កាន ទុកអោយត្រជាក់
- កូរម្សៅបំពងជាមួយនឹងទឹកបន្តិច ធ្វើយ៉ាងណាអោយម្សៅនៅខាប់
- យកបន្លែដែលឆារួចលាបលើនំបុ័ង ធ្វើអោយវារាបស្មើ បន្ទាប់មកលាបម្សៅបំពងពីលើ រួចរោយល្ងពីលើទៀត
- ដាក់នំបុ័ងចូលទៅក្នុងខ្ទះដែលមានប្រេងច្រើនល្មមលិចនំបុ័ង ចៀនវាដោយដាក់មុខល្ងចុះក្រោមមុន រួចទើបត្រលប់ទៅម្ខាងទៀត។ ចៀនវារហូតលើងពណ៌លឿងល្អ ប៉ុនែ្តប្រយ័ត្នខ្លោច។
- កាត់នំបុ័ងដែលចៀនរួចជាដុំមានរាងត្រីកោណ ឬរាងផ្សេងតាមចូលចិត្ត។ ប្រសិនបើមានជាយខ្លោចត្រូវកាត់វាចេញ។ ពេលកាត់ប្រើកាំបិតស្តើង មុត ទើបមិនធ្វើអោយនំបែក។
- ពិសារទាន់នៅ ក្តៅ
ចំណាត់ក្រុម ៖ រូបមន្តធ្វើម្ហូប
ប្រពៃណីនៃការបង្ហោះខ្លែងត្រូវបានដូនតាយើងធ្វើឡើងតាំងពី ៤០០ ឆ្នាំមុនគ្រឹសសករាជមកម្លេះ។ ការបង្ហោះខ្លែងត្រូវបានដូនតាយើងធ្វើឡើងនៅចុងរដូវវស្សាឈានចូលរដូវប្រាំង គឺនៅពេលគេប្រារព្វពិធីបុណ្យអុំទូក។
លោក រឿន សារិត ប្រធានសារៈមន្ទីរខ្លែងខ្មែរបានអោយដឹងអំពីប្រវត្តិខ្លែងខ្មែរថាៈ
អ្នកស្រុកចូលចិត្តលេងបង្ហោះខ្លែងដើម្បីការសប្បាយបន្ទាប់ពីប្រមូលភោគផលរួច និងដើម្បីសំដែងការដឹងគុណដល់ព្រះពាយដែលបានផ្ដល់ភ្លៀងគ្រប់គ្រាន់សំរាប់ធ្វើស្រែចំការ។ នៅពេលបង្ហោះខ្លែងម្តងៗ ប្រជាកសិករតែងតែបួងសួងសុំធាតុអាកាសអំណោយផលនិងសុំទទួលបានទិន្នផលខ្ពស់។
ចាប់ពីខែកញ្ញាដល់ខែមិនា គឺជារយៈពេលដែលប្រជាជនបង្ហោះខ្លែង។ ព្រោះថាក្នុងរយៈពេលនេះ វាលស្រែនៅសល់តែគល់ជញ្រ្ជាំង ដែលងាយស្រួលក្នុងការរត់បង្ហោះ។
ខ្លែងខ្មែរមានជាង ២០ ប្រភេទឯណោះ។ “ ខ្លែងឯក” ទទួលបានការនិយមចូលចិត្តជាងគេ។ វាមានឈ្មោះមួយទៀតគឺ “ ខ្លែងភ្នង” ដោយសារខ្លែងនេះមានដើមកំណើតពីពួកជនជាតិភាគតិច។ ទ្រនុងរបស់ខ្លែងឯកមានទ្រុងទ្រាយដូចអង្រឹង វាអាចបញ្ចេញសំលេងយ៉ាងពិរោះរណ្តំនៅពេលវាហោះទៅប៉ះនឹងខ្យល់។ ជាពីសេស ខ្លែងឯកធ្វើឡើងពី “ ឯក” ដែលជាឧបករណ៍តន្រ្តីខ្មែរមួយប្រភេទ អាចបញ្ចេញសំលេងបានច្រើនប្រភេទ។ ត្រង់នេះហើយ ដែលវាបញ្ជាក់អំ ពីអត្តសញ្ញាណរបស់ខ្មែរ ដោយគ្មាននរណាអាចបន្លំបាន។ ខ្លែងឯកគឺជានិមិត្តសញ្ញាមាតាជាតិ និងអ្នកដឹកនាំរបស់ប្រទេសនៅក្នុងបរិបទរបស់ប្រទេសកម្ពុជា។
ពិធីបង្ហោះខ្លែងនៅសម័យស្តេចអង្គឌួង
នៅសម័យស្តេចអង្គឌួង ពិធីបង្ហោះខ្លែងតំរូវអោយនិមន្តព្រះសង្ឃសូត្រជញ្យ័នន្តោ ដើម្បីជួយថែរក្សាការពារដល់រោងពិធីទាំងប្រាំ ដែលជាទីកន្លែងដាក់តាំងខ្លែង។ ពិធីនេះប្រារព្វឡើងនៅចន្លោះថ្ងៃពេញបរមី ពីថ្ងៃទី១២ ដល់ ១៥។ ពិធីនេះរៀបចំឡើងដើម្បីឧទ្ទិសដល់ព្រះចុល្លាមុន្នីចេតីយ៍ បួងសួងសុំអោយមានធាតុអាកាសល្អ និងប្រមូលផលបានច្រើន។ បន្ទាប់ពីការសោយទីវង្គត់របស់ស្តេចអង្គឌួង ពិធីនេះបានក្លាយទៅជាការបង្ហោះខ្លែងលេងសាមញ្ញរបស់អ្នកស្រុក។
ប្រភេទខ្លែងផ្សេងទៀតដែលក្មេងៗនិយមលេងមានដូចជាៈ ខ្លែងគោម ខ្លែងកាដុង ខ្លែងកាទោង ខ្លែងហោបៅ ខ្លែងហាឡូ ។ល។ ខ្លែងទាំងនេះងាយស្រួលធ្វើ ដែលក្មេងៗអាចធ្វើខ្លួនឯងបាន។ ប៉ុន្តែ ប្រភេទខ្លែងទាំងនេះត្រូវបានបាត់បង់នៅសម័យប៉ុលពត។
នាឆ្នាំ ១៩៩៤ ពិធីបង្ហោះខ្លែងត្រូវបានគេប្រារព្វធ្វើឡើងវិញនៅទីក្រុងភ្នំពេញ។ ចាប់តាំងពីពេលនោះមក គេក៏ប្រារព្វធ្វើជារាងរាល់ឆ្នាំ។
កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០០៣ សារៈមន្ទីរខ្លែងខ្មែរត្រូវបានបង្កើតឡើង ដោយមានដាក់តាំងពិពណ៌ខ្លែងខ្មែរគ្រប់ប្រភេទនៅឯមជ្ឈមណ្ឌវប្បធម៍ជាតិ ក្នុងគោលបំណងថែរក្សានូវប្រភេទខ្លែងដែលជាប្រពៃណីខ្មែរបានបន្សល់ទុកពីដូនតា អោយនៅគង់វង្ស និងដើម្បីបង្ហាញដល់កូនខ្មែរជំនាន់ក្រោយបានស្គាល់ខ្លែងខ្មែរដែលជាអត្តសញា្ញណជាតិមួយផងដែរ។
នៅសារៈមន្ទីរនេះផងដែរ មានតំកល់ឯកសារអំពីប្រវត្តិខ្លែងខ្មែរ របៀបធ្វើខ្លែងជាដើម ដើម្បីទុកអោយនិស្សិតនិងជនបរទេសចុះសិក្សាស្រាវជ្រាវ។
ចាប់តាំងពីឆ្នាំ ១៩៩៤ មក ខ្លែងឯកខ្មែរបានចូលរួមប្រកួតនៅក្នុងពិធីបង្ហោះខ្លែងជាលក្ខណៈអន្តរជាតិចំនួន ១៨ ដង នៅបណ្តាប្រទេសដូចជាៈ បារាំង អីតាលី អង់គេ្លស ឥណ្ឌា ឥណ្ឌូនេស៊ី មាឡេស៊ី វៀតណាម និងចិន។
អត្ថបទដក់ស្រង់ពី Cambodia the Life ឆ្នាំទី១ លេខ៣
ចំណាត់ក្រុម ៖ ស្វែងយល់
ប្រដាល់សេរីខ្មែរគឺជាល្បែងមួយដ៏គ្រោះថ្នាក់បំផុត ហើយក៏ជាល្បែងដែលមានប្រជាប្រិយភាពសំរាប់បុរសៗ។
នៅតាមជនបទ ប្រជាជនយើងអាចទស្សនាការប្រកួតនេះបាននៅពេលមានការរៀបចំពិធីបុណ្យប្រពៃណីផ្េសងៗ។ ក្រៅពីនេះ គេអាចទស្សនាតាមទូរទស្សន៍នៅរាល់ចុងសប្ដាហ៍ ព្រោះថាតែងតែមានការប្រកួតមិនខាន។ ប្រជាជននៅទីក្រុងភ្នំពេញ អាចទៅទស្សនាផ្ទាល់នៅសៃវៀនប្រកួតតែម្ដង។
តើអ្នកចង់ដឹងទេថា ការប្រកួតប្រដាល់សេរីពីបុរាណប្រព្រឹត្តទៅដោយរបៀបណា?
លោកឈិត សារិន ដែលជាគ្រូបង្ហាត់ក្បាច់គុណបុរាណខ្មែរនាពេលបច្ចុប្បន្នបានរៀបរាប់ថាៈ
- ប្រដាល់សេរីគឺជាល្បែងមានគ្រោះថាក់បំផុត ហើយពីមុនគេប្រដាល់ប្តូរជីវិតទៀតផង។ ប៉ុនែ្ត សព្វថ្ងៃនេះ យើងបានបោះបង់ការប្រកួតបែបនេះហើយ។ នៅពេលយើងឃើញគូរប្រកួតណាមួយមានកម្លាំងចុះខ្សោយ ទំនងជាមិនអាចប្រកួតទៀតបាន យើងនឹងបពា្ឈប់គេភ្លាម។
- កាលពីអតីតកាល គណៈកម្មាការរៀបចំការប្រកួត មានត្រៀមទុកនូវក្តារមឈូស មានរៀបចំបាឡុងនិងមានលោកអាចារ្យទៀតផង ដើម្បីត្រៀមទុកសំរាប់អ្នកណាដែលប្រកួតចាញ់ហើយស្លាប់ តែមិនមានន័យថារាល់ការប្រកួតសុទ្ធតែមានអ្នកស្លាប់នោះទេ។
- អ្នកប្រដាល់ជំនាន់មុនមិនពាក់ស្រោមដៃដូចឥឡូវនេះទេ គឺគ្រាន់តែយកអំ បោះរុំតែម្រាមបីប៉ុណ្ណោះ គឺ ចង្អុលដៃ ម្រាមកណ្តាលនិងដៃនាង។ គេរុំវាដើម្បីងាយស្រួលវាយ និងដើម្បីការពារការភ្លាត់ផងដែរ។ ក្រៅពីរុំហើយ គេចាក់ទឹកចូល និងបណ្តក់ទានចូល ដើម្បីងាយវាយ និងឆាប់ធ្វើអោយគូរប្រកួតងាយបែបឈាមទៀតផង។
- មុនពេលប្រកួតៈ មុននឹងឡើងប្រកួតលើសៃវៀន គឺពួកគេតែងសូត្រអាគមគាថា ហើយអ្នកខ្ធ្វើការប្រោះទឹកដាក់ដៃ និងអ្នកខ្លះទៀត បៀមរបស់ផ្សេងៗ ដែលគេចាត់ទុកថាមានសំណាង។ គេជឿថាធ្វើបែបនេះ ដើម្បីអោយដៃរបស់គេមានទំងន់ធ្ងន់ និងដើម្បីបង្កាកុំអោយឈឺនៅពេលគូរប្រកួតវាយចំ។ អ្នកប្រដាល់ទាំងឡាយតម្រូវអោយមានការរំលឹកគុណគ្រូ ប្រមូលអារម្មណ៍អោយមូល គិតនឹកគុណទៅដល់ដំបូន្មានគ្រូបង្ហាត់ បន្ទាប់មកកំដៅសាច់ដុំ។
- រយៈពេលប្រកួតៈ ការប្រកួតមានចំនួនប្រាំទឹកដូចពេលបច្ចុប្បន្នដែរ។ គ្រាន់តែសព្វថ្ងៃនេះគេគោះជួងជាសញ្ញាបពា្ចប់ទឹកនិមួយៗ។ កាលពីមុនគេអុជធូប ហើយអោយតែដល់ចំនុចដែលគេបានក្រិត គឺជាពេលគេឈប់សំរាកអោយទឹក។ ការសំរាកម្តងៗមានពីរនាទី ការប្រកួតវិញមានបីនាទី។ កាលពីមុនគេកំណត់រយៈពេលប្រកួតលើធូបតាមទទឹងម្រាមមេដៃ ហៅថា” ធ្នាប់” ។ ធូបមួយដើមត្រូវបានក្រិតជា ១២ ធ្នាប់ គឺមានរយៈពេលមួយម៉ោងកន្លះ។ ធូបត្រូវអុជនៅកន្លែងស្ងាត់ គ្មានខ្យល់ចេញចូល។
- ទំងន់គូរប្រកួតៈ គូរប្រកួតមិនចាំបាច់មានទំងន់ស្មើគ្នាទេ គឺវាអាស្រ័យទៅលើភាគីម្ខាងទៀត ថាតើហ៊ានប្រកួតឬមិនហ៊ាន។
- ការអោយពន្ទុៈ ក្នុងពេលប្រកួតគេមិនអនុញ្ញាតិអោយវាយតប់គ្នាផ្ដេសផ្ដាស់ ឬក៏ចាប់បោកគ្នានោះឡើយ។ ពួកគេទទួលបានពន្ទុ នៅពេលណាគេវាយចំពេញទំហឹងទៅលើគូរប្រកួត។ ចំនុចគោលដៅគឺផ្ទៃមុខនិងពោះ។
អត្ថបទដក់ស្រង់ពី Cambodia the Life ឆ្នាំទី១ លេខ៣
ចំណាត់ក្រុម ៖ ស្វែងយល់
- បន្លែដែលមានជាតិអាកាលីនច្រើនៈ ផ្កាខាត់ណាបៃតង (broccoli) ត្រសក់ ស្ពៃគ្រប់ប្រភេទ វាន់ស៊ុយ និងបន្លែសមុទ្រ។
- បន្លែដែលមានជាតិអាកាលីនមធ្យមៈ ផ្លែបឺរ មើមឈាម ម្ទេសប្លោក ខាត់ណា ស្ពៃក្តោប វាន់ស៊ុយដើមធំ ខ្ទឹមស ខ្ញី សណ្ដែកខៀវ សាឡាដគ្រប់ប្រភេទ ស្ពៃខ្មៅ ពោតបារាំង ប៉េងប៉ោះ ត្រាប់ ឆាយថាវ។
- បន្លែដែលមានអាកាលីនតិចៈ ការ៉ុត ផ្កាខាត់ណាពណ៌ស ស្លឹកខ្ទឹមធំៗ។
- គ្រាប់ធញ្ញជាតិដែលមានអាកាលីនច្រើនៈ គ្រាប់ល្ពៅ (ពេលស្លល្ពៅគួរស្លទំាង គ្រាប់ ប៉ុន្ែតបើចង់លីញវិញកុំដាក់អំបិល ព្រោះអំបិលជាអាស៊ីដ)។
បរិភោគអាហារដែលមានជាតិអាកាលីនកាន់តែច្រើនកាន់តែល្អ។ បរិភោគអាហារដែលមានជាតិ អាស៊ីដកាន់តែច្រើនកាន់តែមានគ្រោះថា្នក់ចំពោះសុខភាព។
បន្លែផ្លែឈើដែលមានពណ៌បៃតង តែងតែមានជាតិអាកាលីនច្រើន។ បរិភោគបន្លែស្រស់ ផ្លែឈើស្រស់ ប្រសើរជាងបន្លែចំអិន បន្លែកំប៉ុង ឬដំណាប់ផ្លែឈើ។ អាហារដែលផ្អាប់ទុករយៈពេលយូរ ដូចជា ប្រហុក ជ្រក់ ត្រីងៀត ដំណាប់ ជាដើម មានជាតិអាស៊ីដច្រើនណាស់ ដូចនេះគួរជៀសវាងបរិភោគអាហារទាំងនេះ។ អាហារកែច្នៃ ដូចជា នំធុង (biscuit) ភេសជ្ជៈ មីកញ្ចប់ ចាហ៊ួយ នំកញ្ចប់ សុទ្ធតែមានជាតិអាស៊ីដច្រើនណាស់។
រៀបចំអាហារប្រចាំថ្ងៃរបស់អ្នកអោយមាន អាកាលីន ៨០% និងអាស៊ីដ ២០% ដើម្បីសុខភាពល្អ។
ចំណាត់ក្រុម ៖ អាហារនិងសុខភាព
- អាហារមានជាតិអាស៊ីដតិចៈ ទឹកដោះគោ ទឹកសណ្ដែកសៀង ទឹកបាយ
- សាច់សត្វដែលមានជាតិអាស៊ីដមធ្យមៈ ត្រីទន្លេ ត្រីបឹង ត្រីស្រែ
- សាច់សត្វដែលមានជាតិអាស៊ីដច្រើនៈ សាច់គោ សាច់ជ្រូក សាច់មាន់សាច់ទា ស៊ុត ត្រីចិញ្ចឹម គ្រឿងសមុទ្រ សាច់គ្រឿងក្នុង សាច់បសុបក្សី សាច់ក្តាន់ រមាស។
- គ្រាប់ធញ្ញជាតិ ដែលមានជាតិអាស៊ីដមធ្យមៈ បាយ ស្រូវសាឡី ស្រូវរ៉ៃ
- គ្រាប់ធញ្ញជាតិដែលមានជាតិអាស៊ីដច្រើនៈ ពោត
- បន្លែដែលមានជាតិអាស៊ីដច្រើនៈ ផ្សិត
- ផ្លែឈើដែលមានជាតិអាស៊ីដមធ្យមៈ ប៉ោម ចេក ល្វា ទំពាំងបាយជូរ ស្វាយ ក្រូចពោធិសាត់ ល្ហុង ទំលាប់ ម្នាស់ ក្រូចឃ្វិត ឪឡឹក។
- ផែ្លឈើដែលមានជាតិអាស៊ីដច្រើនៈ ដំណាប់ផ្លែឈើគ្រប់ប្រភេទ
- គ្រឿងទេសដែលមានជាតិអាស៊ីដច្រើនៈ ទឹកត្រី ទឹកខ្មេះ ស្ករស ស្ករអំពៅ ទឹកឃ្មុំ បឺរ ប្រេងពោត ប្រេងបន្លែ។
ចំណាត់ក្រុម ៖ អាហារនិងសុខភាព
តើរោគសញ្ញាអ្វីខ្លះដែលអាចអោយអ្នកដឹងថា ខ្លួនអ្នកលើសជាតិអាស៊ីដ?
ប្រសិនបើខ្លួនអ្នកលើសជាតិអាស៊ីដ អ្នកនឹងមានជំងឺ ឬអាការៈដូចខាងក្រោមៈ
- មិនមានកម្លាំងគ្រប់គ្រាន់ ឬអស់កម្លាំងជាប្រចាំ
- មានស្លេសច្រើន
- រោគស្លាកឈាមនៅច្រមុះ
- ផ្ដាសាយជាប្រចាំ និងងាយឆ្លងជំងឺនេះ
- មានអាការៈឆាប់ភ័យខ្លាច មានអារមណ៏តានតឹង ឆាប់ខឹង ឆាប់បារម្ភ ឆាប់រំភើប
- ក្រចករឹងស្រួយ ងាយបាក់ សក់ស្ងួត ស្បែកស្ងួត
- កើតដុំពកលើខ្លួន ដូចជាលើសុដន់ជាដើម
- ឈឺក្បាលជាប្រចាំ
- ឈឺសន្លាក់ឆ្អឹងឈឺសាច់ដុំ
- រោគរលាកសរសៃប្រសាទ
- កើតបន្ទាលត្រអាក
- ក្តាមកាច់ជើង រមួលក្រពើ
- រោគរលាតក្រពះ និងជំងឺចាកច្រាស
គេអាចពិនិត្យមើលជាតិអាកាលីន និងអាស៊ីដតាមរយៈ ឈាម ទឹកនោម និងទឹកមាត់។ នៅបរទេសគេមានឧបករណ៏សំរាប់អោយជនទូទៅពិនិត្យមើលដោយខ្លួនឯងបាន តាមរយៈទឹកមាត់ ដោយប្រើក្រដាសពណ៌ជ្រលក់ចូលទឹកមាត់ ស្រដៀងទៅនឹងឧបករណ៏ពិនិត្យមើលការមានផ្ទៃពោះ។
របបអាហារដែលមានតុល្យភាពល្អ គឺរួមមានអាកាលីន ៧៥% ទៅ ៨០% និងអាស៊ីដពី ២០% ទៅ ២៥%។ ប្រសិនបើ អ្នកមានអាការៈណាមួយដូចខាងលើ អ្នកត្រូវបរិភោគអាហារអាកាលីនអោយបានច្រើនបំផុត ដើម្បីបញ្ចុះអាស៊ីដអោយមកនៅត្រឹមកំរិត ២០% ទៅ ២៥% វិញ។
ចំណាត់ក្រុម ៖ អាហារនិងសុខភាព
របបអាហារ អាកាលីន គឺផ្ទុយពីរបបអាហារដែលមានប្រតេអីនខ្ពស់ ខ្លាញ់ច្រើននិងមានកាបូនទាប ដែលអ្នកគ្រប់គ្នាកំពុងពេញនិយមនោះទេ។
មនុស្សទូទៅមិនធ្លាប់បានដឹងអំពីអាកាលីនទេ ប៉ុនែ្តវេជ្ជបណ្ដិតនិងអ្នកជំនាញខាងម្ហូបអាហារជាច្រើនចាត់ទុកថា នេះជារបបអាហារមានតុល្យភាព ដែលមានសារៈសំខាន់ដើម្បីសុខភាព និងបង្កាជំងឺផ្សេងៗ ដូចជាមហារីកជាដើម។
របបអាហារដែលមិនមានតុល្យភាពគឺមានកំរិតអាស៊ីដខ្ពស់នៅក្នុងម្ហូបអាហារ។ អាស៊ីដទាំងនោះមាននៅក្នុងអាហារដូចជា សាច់សត្វ ស្ករ កាហ្វេ និងម្ហូបអាហារកែច្នៃ។ អាស៊ីដទាំងនេះ វាបំផ្លាញសារជាតិរ៉ែ ដែលគេហៅថា អាកាលីន នៅក្នុងខ្លួនយើង ដូចជា សូដ្យូម ប៉ូតាស្យូម ម៉ាញេស្យូម កាលស្យូម ដែលនាំសុខភាពចុះខ្សោយ មានជំងឺរាំរ៉ៃឆាប់រហ័ស និងធ្វើអោយពុកឆ្អឹងផងដែរ។
អ្នកមានយល់ថាហេតុអ្វីពេលមនុស្សមានអាយុច្រើន តែងតែមានបញ្ហាឈឺសន្លាក់ឆ្អឹង ហើយបើសិនជាត្រូវដួលវិញ នឹងមានបញ្ហាបាក់ឆ្អឹងកើតឡើង? នេះគឺមកពី អាកាលីននៅក្នុងខ្លួនត្រូវបានអាស៊ីដបំផ្លាញអស់។ ក្រៅពីនេះ នៅមានជំងឺផ្សេង ដែលកើតដោយសារអាស៊ីដនៅក្នុងអាហារ។
ចំណាត់ក្រុម ៖ អាហារនិងសុខភាព
នៅពេលធាតុអាកាសក្តៅ បើគ្មានម៉ាស៊ីនត្រជាក់ទេ អ្នកនឹងពិបាកគេងហើយ។ អ្នកអាចសាកល្បងធ្វើតាមគំនិតខាងក្រោមនេះ ដើម្បីគេងលក់ទោះជាធាតុអាកាសក្តៅក៏ដោយ។
- ប្រើកង្ហាត្រជាក់ ឬ កង្ហាទឹកកក។ វាជាប្រភេទកង្ហាដែលមានកន្លែងដាក់ទឹកកក ពេលទឹកកករលាយ ខ្យល់ដែលបាញ់ចេញមកមានចំហាយត្រជាក់ជាងកង្ហាធម្មតា។
- ងូតទឹកត្រជាក់ រួចលាបម្សៅ ព្រោះលាបម្សៅជួយអោយអ្នកមិនបែកញើសស្អិតខ្លួន។
- ងូតទឹកទុកសក់អោយសើម ត្រាំជើងក្នុងទឹកត្រជាក់មុនចូលគេង យ៉ាងហោចណាស់ វាអាចជួយអ្នកអោយគេងលក់ពីរ ឬ បីម៉ោងដំបូងដែរ។
- ដណ្តប់ក្រម៉ាសើម ឬ ហាលក្រម៉ាសើមលើដំបូលមុង។
- ជ្រលក់វាំងននបង្អួចអោយសើម រួចព្យួរវាឡើង ពេលខ្យល់បកមកពីខាងក្រៅ នឹងមានចំហាយត្រជាក់។
- ប្ដូរកន្លែងគេងនៅលើគ្រែ កន្លែងអ្នកកំពុងគេងក្ដៅជាងកន្លែងដែលអ្នកមិនគេង ព្រោះខ្លួនអ្នកបញេ្ចញធាតុក្ដៅ។
- កើយខ្នើយតូចដើម្បីខ្លួនអ្នកអាចបញេ្ចញធាតុក្ដៅតាមក្បាលបាន។
- គេងផ្អៀងខ្លួនដើម្បីបញេ្ចញធាតុក្ដៅតាមខ្នង។
- ប្រសិនបើអ្នកគេងនៅលើកម្រាឥដ្ឋ គួរតែជូតកម្រានឹងក្រណាត់សើម មុនពេលគេង។
- កុំធ្វើការងារណាដែលប្រើកម្លាំងពេលជិតចូលគេង ជៀសវាងកុំអោយបែកញើស។
ជូនពរគេងលក់ស្កប់ស្កល់ណ៎ា!
ចំណាត់ក្រុម ៖ ដំណេកល្អ
មនុស្សភាគច្រើនមិនអាចគេងបានគ្រប់គ្រាន់ដើម្បីសុខភាពល្អទេ។ អ្នកជំនាញបានអោយដឹងថា ជាទូទៅ យើងត្រូវការគេងពី៧ទៅ៩ម៉ោងរៀងរាល់យប់។ ប៉ុនែ្ត មនុស្សភាគច្រើនគេងបានត្រឹមតែ៦.៨ម៉ោងប៉ុណ្ណោះ។ អ្នកប្រហែលជាគិតថា អ្នកគេងយ៉ាងហោចណាស់៨ម៉ោងដែរ នៅទីនេះ យើងចង់និយាយអំពីរយះពេលគេងដែលមានគុណភាព។ ខាងក្រោមនេះគឺជាយោលបល់ល្អៗដើម្បីការគេងប្រកបដោយប្រសិទ្ធភាព។
១. ទម្លាប់ប្រកាន់ភ្ជាប់នូវម៉ោងគេង និងម៉ោងភ្ញាក់
ខួរក្បាលរបស់យើងមានសមត្ថភាពចង់ចាំពេលវេលាដែលយើងធ្វើការនិងធ្វើអោយទៅជាទមា្លប់។ អ្នកទម្លាប់ចូលគេងនៅម៉ោង៩យប់រៀងរាល់ថ្ងៃ នោះអ្នកនឹងងងុយគេងនៅម៉ោង៩។ អ្នកទម្លាប់ភ្ញាក់ពីគេងនៅម៉ោង៦ព្រឹករៀងរាល់ថ្ងៃ នោះអ្នកនឹងភ្ញាក់នៅម៉ោង៦។ ពីដំបូង អ្នកនឹងត្រូវព្យាយាមស្រងំគេង ហើយនិងប្រើនាឡិការោទ៍ មួយរយៈ មុននឹងអ្នកទម្លាប់បាន។
២. រៀបចំដំណើរការមួយមុនពេលចូលគេង
អ្នកអាចរៀបចំដំណើរការមួយមុនពេលចូលគេង (អ្នកនឹងធ្វើអ្វីខ្លះមុនគេង) ដូចជា ងូតទឹកក្ដៅ ដំរេកចុះ ជំរះឬបពា្ឈប់ការគិតរបស់អ្នក ឬអ្នកអាចនឹងអានសៀវភៅ ឬស្ដាប់ចំរៀង។ ជៀសវាងការបើកភ្លើងភ្លឺពេញបន្ទប់ ព្រោះអ្នកនឹងពិបាកងងុយគេងជាង។
៣. បរិយាកាសជុំវិញកន្លែងគេង
អ្នកត្រូវដឹងថា ការគេងលក់បានស្កប់ស្កល់មានប្រយោជន៍យ៉ាងខ្លាំងចំពោះសុខភាពរបស់អ្នក ទាំងកាយនិងចិត្ត។ ហេតុនេះ អ្នកត្រូវរៀបចំបរិយាកាសជុំវិញកនែ្លងគេងរបស់អ្នកយ៉ាងណាអោយអ្នកគេងលក់ស្រួល។កន្លែងគេងគួរតែស្ងាត់ គ្មានការរំខាន ត្រជាក់ល្មម មិនភ្លឺខ្លាំងឬងងិតពេក (ប្រើអំពូលតូចសំរាប់ពេលគេង)។ ពូក ខ្នើយក៏ជាកត្តាចូលរួមចំណែកធ្វើអោយអ្នកគេងលក់ស្រួលដែរ។
៤. វត្ថុដែលធ្វើអោយអ្នកគិត
នៅក្នុងបន្ទប់គេងអ្នកមិនត្រូវទុករបស់ដែលនាំអោយអ្នកបន្តការគិត ដូចជាកុំព្យូទ័រ ឯកសារ ទូរទសន្សន៍ ជាដើម។ ការតាំងរូបថតគួរតាំងនៅលើក្បាលដំណេក ដើម្បីពេលអ្នកគេងចុះ អ្នកមិនអាចមើលវាឃើញ ព្រោះថា ពេលអ្នកមើលឃើញវា អ្នកនឹងគិតអំពីវា ដែលបណ្ដាលអោយគេងមិនលក់។
៥. កុំញាំអាហារមុនចូលគេង
អ្នកនឹងពិបាកគេងលក់ប្រសិនបើអាហារនៅក្នុងពោះរបស់អ្នកមិនទាន់បានរំលាយអស់។ អាហារពេលល្ងាច គួរតែញាំមុនពេលចូលគេង ២ទៅ ៣ម៉ោង។ ប្រសិនបើ អ្នកចង់ញាំមុនចូលគេង អ្នកអាចញាំផ្លែឈើបាន ព្រោះផ្លែឈើត្រូវការពេលតែកន្លះម៉ោងប៉ុណ្ណោះដើម្បីរំលាយ។ ការញាំកាហ្វេ និងជក់បារី មុនពេលគេង នឹងធ្វើអោយអ្នកពិបាកគេងលក់ ដោយសារជាតិកាហ្វេអីន និងជាតិនីកូទីន។
ចំណាត់ក្រុម ៖ ដំណេកល្អ